ប៉ះគ្នាហើយ អ្នកស្នងលោកតាសេនាប្រមុខ នាគខ្មៅ ចេញមុខមកបបួលលោកគ្រួមហាជ័យ សាកល្បងមន្តវិជ្ជាការ ខ្លំាងប៉ះខ្លំាងចេញអីទៅ……

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ លោកគ្រូមហាជ័យ ដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ បានរៀបចំពិធីបុណ្យរម្លឹកនឹកគុណដល់ស្តេចនាគ នៅកណ្ដាលទន្លេចតុមុខ ដើម្បីសុំសេចក្ដីសុខ សប្បាយ នេះបើយោងតាមការរៀបរាប់របស់លោក អ៊ឹម ជីវ៉ា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ។
អ្នកស្នងលោកតាសេនាប្រមុខ នាគខ្មៅ ចេញមុខមកបបួលលោកគ្រួមហាជ័យ សាកល្បងមន្តវិជ្ជាការ ដើម្បីបញ្ចាក់ពីភាពបរិសុទ្ធ នៃជំនឿសាសនា ។ ការធ្វើវិធីរបស់លោកគ្រូមហាជ័យ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកគ្រូរូបនេះ បានបង្ហាញពីសកម្មភាពធ្វើពិធីបួងសួងដល់ស្តេចនាគរាជ្យ ហើយនៅពេលនោះថា មាន បារមីព្រះម៉ែនាគ ចូលសន្ធិត ធ្វើឲ្យគ្រូមហាជ័យ ចូលរូបរេរាំយ៉ាងល្វតល្វន់ ហើយថែមទាំង មានការថតវីដេអូផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង ។

ស្រាប់តែ មានគណនីហ្វេសប៊ុកឈ្មោះ Pee Peng King បានបង្ហោះសារថា «ក្នុងនាមខ្ញុំ ជាអង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដោយការគោរព ខ្ញុំសូមគោរពអញ្ចើញលោកគ្រូមហាជ័យ សាកល្បងវិជ្ចាការ ដោយល្បីលោកគ្រូពូជពង្សនាគ ចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងឫទ្ធិ ដូចជា ៖ លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់ ដើរលើភ្លើង ដោយការគោរព សូមលោកគ្រូ ដើម្បីបញ្ចាក់ពីភាពបរិសុទ្ធ នៃបារមី តើលោកគ្រូហ៊ាទេ ? ដោយក្ដីគោរពពីខ្ញុំ សូមអញ្ចើញដោយសេរី ថ្ងៃណាក៏បាន ដើម្បីបញ្ចាក់ពីភាពបរិសុទ្ធ នៃជំនឿ កុំអោយបងប្អូនមានការសង្ស័យ ។ ពីខ្ញុំ អ្នកស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ» ។
កន្លងទៅនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើលោកគ្រូមហាជ័យ បន្ទាប់ពីបានចេញមកអះអាងថា ខ្លួនមានប្ញទ្ធីបារមី ពូកែអស្ចារ្យ អាចសុំទឹកភ្លៀងធ្លាក់ មកយ៉ាងត្រជាក់ត្រជុំ និងព្រមជាមួយផ្គររន្ទះ ខណៈចំពេលរដូវកក់ខែ ពោលគឺបន្ទាប់អាចហៅភ្លៀង ក៏អាចមើលឃើញនាគ ទេវតាទៀតផង ដោយមិនខ្វល់មហាជនណារិះគន់ សើចចំអកឡើយ អ្នកណាជឿក៏ជឿ អ្នកណាមិនជឿក៏ហីទៅ ៕

 

អត្ថបទដែលជាប់ទាក់ទង