ប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យបែកមុខហូរឈាមកក្លាក់ បន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូ ជាមន្ត្រីនគរបាលម្នាក់នេះ ចោរសោះ !

ភ្នំពេញ: កាលពី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណឌពោធិ៍សែនជ័យ។

ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យបែក មុខហូរឈាមកក្លាក់ បន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូស្កុបពី បានសម្រេច ហើយបញ្ឆេះជិះចេញ ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ផ្អើលពលរដ្ឋជួយព្រួតគ្នាដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យឈ្មោះ លន់ ភារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យ សារភាពថា រូបគេ ជាមន្ត្រីនគរបាលជាតិ នៅក្រសួងមហាផ្ទៃ ផ្នែកភស្តុភារ បន្ទាប់ពីឆែកនៅខ្លួន ដកហូតបាន ឧបករណ៍កាច់សោ និងកាតនគរបាលជាតិ។ ចំណែកជនរងគ្រោះ ឈ្មោះ ឈិន លក្ខណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ភួង ផល្លី អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯម៉ូតូដែលជនសង្ស័យ ប៉ុនប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FH-3378 ។

មុនកើតហេតុ គាត់ទើបវិលពីដឹកឥវ៉ាន់ មកពីផ្សារជម្ពូវ័ន ចតម៉ូតូទុកនៅខាងមុខកន្លែងលក់ដូរ រវល់តែចូលទៅក្នុង នៅវេលាម៉ោងខាងលើ ឮសូរសំទ្បេងបញ្ឆេះម៉ូតូ ចេញមកមើលឃើញជនសង្ស័យ កំពុងបញ្ឆេះ បម្រុងជិះចេញ គាត់ក៏ស្រែហៅប្តី និងឆោឡោ ផ្អើលដល់ពលរដ្ឋ ជួយដេញចាប់ជនសង្ស័យបាន ស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង បណ្ដាលឲ្យបែកមុខហូរឈាមកក្លាក់ រួចប្រគល់ឲ្យប៉ូលិស។ ជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងផងដែរ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង