ផ្ទះប្រជាពលរដ្ឋមួយខ្នង និងរថយន្តមួយគ្រឿង និងទ្រព្យជាច្រើនទៀត ក្រុងកំពង់ចាម ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង

ខេត្តកំពង់ចាម ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះដ៍សន្ធោសន្ធៅនេះកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១១ ខៃមិនា ឆ្នាំ២០២២ បណ្ដាលអោយឆេះអស់ផ្ទះឈើមួយខ្នងទំហំ០៧គុណនិង១២ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងនិងខូចខាតទ្រព្យសម្បត្តិឆេះអស់រថយន្តមួយគ្រឿងម៉ាកព្រុសដែលទុកនៅក្រោមផ្ទះនិងកង់ចំនួន ០២គ្រឿងគ្រែចំនួន០២ កៅអី ០២និងសំភារះមួយចំនួនដោយអ្នកជិតខាងបានជួយរំដោះយកម៉ូតូចេញបានចំនួន០២គ្រឿង ។
ម្ចាស់ផ្ទះមានឈ្មោះ អែម យេកណា ភេទស្រីអាយុ៥៧ឆ្នាំជាស្រ្តីមេម៉ាយមុខរបរលក់ដូរនៅភូមិព្រែកដើមចាន់សង្កាត់សំបួរមាសក្រុងខេត្តកំពង់ចាម។

ហេតុការណ៍អគ្គិភយ័នេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយសមត្តកិច្ចនគរបាលនៃស្នងការដ្ឋាន ប្រើប្រាស់ឡានទឹកអស់ចំនួន ០៧ឡាន។
ក្រោយពីហេតុការណ៍បានពន្លត់អស់ទាំងស្រុងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណខេត្តកំពង់ចាម បានចុះពិនិត្យមើលពីការខូចខាតនិងរៀបចំផ្ដ់ជំនួយសង្គ្រោះបណ្ដោះអាសន្នដើម្បីសំរាលការលំបាកដល់ម្ចាស់ផ្ទះ។ លោកស្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ធសូមបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះអគ្គិភយ័ក្នុងរដូវប្រាំងនេះដោយពិនិត្យមើលខ្សែភ្លើងនិងបិតកុងតាក់ពេលចេញក្រៅផ្ទះជាដើម ៕

អត្ថបទដែលជាប់ទាក់ទង