ក្មេងប្រុសម្នាក់ អាយុមួយខួបកន្លះ បានលង់ទឹកបៀរស្លាប់ បង្កការភ្ញាក់ផ្អើល

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្មេងប្រុសនេះ មានឈ្មោះ កនហុន លីគង់ អាយុ១ឆ្នាំកន្លះ មានទីលំនៅកន្លែងកើតហេតុនេះ។
មុនកើតហេតុគេឃើញក្មេងប្រុស រងគ្រោះបានអង្គុយលេងគំនរខ្សាច់ខាងមុខផ្ទះតែម្នាក់ឯង។ បន្ទាប់មកក្មេងនេះក៏បានឡើងរបងមុខផ្ទះកម្ពស់ប្រាំមួយសង់ទីម៉ែត្រ ហើយក៏ធ្លាក់ចូលក្នុងទឹកបៀរ ប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ។
ចំណែកលោកយាយ ជាអ្នកមើលថែចៅកំពុងជាប់រវល់ឆុងទឹកដោះគោ ហើយចេញមកវិញក៏ស្រែកហៅនិងដើររកចៅ ស្រាប់តែប្រទះឃើញចៅនៅក្នុងទឹកបៀរខាងមុខផ្ទះ ទើបបង្កការភ្ញាក់ផ្អើលស្រែកហៅអ្នកភូមិឱ្យជួយស្រង់ចៅដាក់លើកគោកធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ។
សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យបង្អែកស្រុកស្វាយទាប និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីទេ គឺសពនេះស្លាប់ដោយសារលង់ទឹកបៀរពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង