បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងដេញកា.ប់គ្នាតាមដងផ្លូវចំនួន ២ករណី នៅពោធិ៍សាត់
ពោធិ៍សាត់: កាលពីយប់ថ្ងៃព្រហស្បតិ៍៨កើត ខែផល្គុល ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបក្មេងទំនើងដែលដេញកាប់គ្នាចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងពោធិ៍សាត់។
ឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ នឹងវត្ថុតាងដាវចំនួន០១ដើម ចំពាមកៅស៊ូចំនួន០១ នឹងគ្រាប់ឃ្លីចំនួន ០៣គ្រាប់ក្មេងទំនើងមានចំនួន ២ក្រុមនៅកន្លែងផ្សេងគ្នា។
ករណីទី១– នៅចំណុចភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១–ឈ្មោះ បូយ ឆែយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
២–ឈ្មោះ គុយ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានឹងបានឆែកឆេរខ្លួនឃើញមានវត្ថុតាងចំពាមកៅស៊ូ នឹងគ្រាប់ឃ្លីចំនួន ០៣គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍៨កើត ខែផល្គុល ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០និង១២នាទី ។
ករណីទី២–នៅចំណុចដើមចំប៉ី ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពៀច ប៉ក់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដូង ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នឹងវត្ថុតាងដាវចំនួន០១ដើម កាលពីថ្ងៃព្រហស្បតិ៍៨កើត ខែផល្គុល ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០និង៤២នាទី ។
ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី៕