ករណីហិង្សាក្នុងគ្រួសារបង្កឲ្យមានការភ្ញាក់ផ្អើល…….
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញម្នាក់ មានឈ្មោះ មុត តារា អាយុ 43ឆ្នាំបានប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីជាប្រពន្ធនិងគំរាមបាញ់សម្លាប់ជាច្រើនលើកច្រើនសារបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 9 និង48នាទីយប់ថ្ងៃទី12 ខែមីនា ឆ្នាំ2022 ស្ថិតនៅតាមផ្ទះលេខ189 ផ្លូវលេខ150 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី2 បានមកដល់ទីតាំងកន្លែងកើតហេតុនិងបាននាំស្ត្រីរងគ្រោះជាប្រពន្ធទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី2 ដើម្បីឲ្យសមត្ថកិច្ចមានចំណាត់ការទៅលើបុរសជាប្តីរូបនោះ។ ព័ត៌មានលម្អិតយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕