ឃាត់ខ្លួនពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ពីប្រទេសថៃមកកម្ពុជា ២នាក់ ហើយដាក់ឲ្យធ្វើចត្តាឡីស័ក

(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ មានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម ៖
១៖ ឈ្មោះ អឺម ណាគា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
២៖ ឈ្មោះ លីន ឈៀត ភេទប្រុស អាយុ៤១ ឆ្នាំរស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំដោយ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលសំចតនៅសាលាបឋមសិក្សាហ៊ុន សែន ព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង