មន្ត្រីរាជការពន្ធដារម្នាក់បែ.ក.ក្បា.លនិងបែ.ក.មុខ ស្លា..ប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តធុនធំ បើកបុកចំពីចំហៀងខាងក្រោយ រួចបើករត់គេចខ្លួនបាត់

ភ្នំពេញៈ កាលពី ថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី៣ ម្តុំឃ្លាំងរំសេវ នៅតាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
មុនកើតហេតុ ជនរងគ្រោះ បើកម៉ូតូតាមបណ្តោយផ្លូវ ១៩២ ក្នុងទិសដៅពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុច កើតហេតុខាងលើ ក៏មានរថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ ២៥៣ ទិសដៅពីខាងត្បូង ទៅខាងជើង បុកចំពីចំហៀងខាងក្រោយ ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ខ្ទាតចេញពីលើម៉ូតូ បោកផ្ទប់ទៅនឹងបង្គោលភ្លើងថ្ម បែកក្បាល និងបែកមុខ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្ក បានបើក រត់គេចខ្លួន បាត់ស្រមោល។
សពជនរងគ្រោះ មានឈ្មោះ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីរាជការពន្ធដារ នៅផ្ទះលេខ ២៥សេអឺ០ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទឺ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បុរសនេះ បានបើកម៉ូតូ ម៉ាកហុងដា ឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV6788 ជិះតែម្នាក់ឯង។
សម្តីមិត្តភ័ក្ដិ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ពួកគាត់ជួបជុំគ្នាផឹកស៊ី រួចក៏បែកគ្នា ទៅផ្ទះរៀងៗខ្លួន មិននឹកស្មានមិត្តភ័ក្ដិ របស់គាត់ មកជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់បែបនេះ ទៅវិញ។ សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកពិនិត្យ នៅនឹងកន្លែង កើតហេតុវាស់ វែង យកម៉ូតូទៅរក្សាទុក រួចធ្វើកំណត់ហេតុ ប្រគល់សពជនរង គ្រោះ ឲ្យទៅសាច់ញាតិ៕

អត្ថបទដែលជាប់ទាក់ទង