មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ សហការជាមួយទាហានសឹករងខេត្តកំពង់ធំ ចុះប្រមូលឈើមូលជាច្រើនដុំ យកទៅទុកនឹងកន្លែងរង់ចាំឈ្មួញខិលខូច ធំនិងតូចចុះទៅតវ៉ា
កំពង់ធំ ៖ នៅថ្ងៃសៅរ៍១០កើតខែផល្គុនឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី12ខែមិនា ឆ្នាំ 2022 មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំសហការជាមួយទាហានសឹករងខេត្តកំពង់ធំចុះប្រមូលឈើមូលជាច្រើនដុំទៅទុកនឹងកន្លែងរងចាំឈ្មួញខិលខូចធំនិងតូចចុះទៅតវ៉ា។
មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃមន្ត្រីរេដបូកទុំរីង និង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រយា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយមន្ត្រីកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់អូរទឹកថ្លាគេហៅ ព្រៃអង់តែន ភ្នំស្រឡៅស្រោង នៅក្នុង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បង្ក្រាមបទល្មើសព្រៃឈើជាប្រភេទឈីមូលជាច្រើនកំណាត់ សរុបចំនួន០៣ឡានយកមកទុកស្នាក់ការរដ្ឋបាលព្រៃឈី អូរកំពង់អំបិល.រង់ចាំឈ្មួញខិលខួចធំនិងតូចចេញមុខតវ៉ា។ខណៈពេលនោះដែរប្រជាពលរដ្ឋរស់នៅតំបន់នោះបានខ្សឹបឲ្យដឹងថា ទោះបង្ក្រាបយ៉ាងណា ក៏បទល្មើសព្រៃឈីនៅតែបន្ត.ឈ្មួញមិនញញើត ហើយមិនរៀងចាលឡើយ មកពីហេតុអ្វី? ៕