ដោះស្រាយគំនុំចាស់ ខណៈជួបគូបដិបក្សកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រង់ចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម សមត្ថកិច្ចឃាត់ជនសង្ស័យ ២នាក់ នៅសៀមរាប
ៀមរាប៖ ក្រោយជិះម៉ូតូដេញកាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់២នាក់ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានចំនួន២នាក់យកមកសួរនាំនៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ករណីប្រើកាំបិតផ្គាក់ដើម្បីដោះស្រាយគំនុំចាស់ខណៈជួបគូបដិបក្សកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រង់ចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យចំនួន២នាក់ដែលបានបង្កហិង្សាដោយចេតនា ទី១-ឈ្មោះ វុទ្ធី សំណាង ហៅចំបើង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី២- ឈ្មោះ ព្រំ បាយន្ត័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ដឹកអូសលក់ ទីកន្លែងកំណើតនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ចំណែកជនរងគ្រោះទាំង០២ នាក់វិញ ទី១- ឈ្មោះ វ៉ាត់ វៀត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ័ពជ័យ ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្តសៀមរាប, ទី២-ឈ្មោះ វ៉ាត់ នាថ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទ័ពជ័យ ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង០០នាទី ក្រុមខ្លួនមានគ្នាចំនួន ០៦នាក់ រស់នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទាំងអស់គ្នាបានជិះម៉ូតូចំនួន ០៤គ្រឿង ចេញពីភូមិឃុំខាងលើ ឆ្ពោះទៅលេង លោតប៉ុង និងគប់ប៉េងប៉ោង នៅសាលាបឋមសិក្សាជប់ស្មាច់ស្ថិតនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ពេលទៅដល់ ពួកខ្លួនក៏នាំគ្នាលេងកំសាន្តរហូតដល់ម៉ោង ២១:០០នាទី ទើបនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ ក្នុងពេលធ្វើដំណើរតាមផ្លូវដល់ចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រាប់តែមានម៉ូតូ ០១ គ្រឿងជិះគ្នា ០២ នាក់ (មិនស្គាល់អត្តសញ្ញាណ) ក្នុងទិសដៅបញ្ច្រាសគ្នា រួចបត់តាមម៉ូតូក្រុមខ្លួនពីខាងក្រោយ ហើយបានធ្វើសកម្មភាពកាប់មកលើក្រុមខ្លួនបណ្ដាលអោយដួលម៉ូតូ និងរងរបួសធ្ងន់ ០២ នាក់ (ឈ្មោះ វ៉ាត់ វៀត រយះខ្នងប្រវែង ៥ស.ម និង ឈ្មោះ វ៉ាត់ នាថ រយះត្រគាកប្រវែង ៥ស.ម ) ។ពេលធ្វើសកម្មភាពកាប់រួចភ្លាម ក្រុមជនសង្ស័យនោះបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ពួកគេពិតជាបានសហការកាប់ជនរងគ្រោះទាំង ០២ នាក់ ខាងលើពិតប្រាកដមែន ដោយឈ្មោះ ព្រំ បាយន្ត័ ជាអ្នកកាប់ផ្ទាល់ ហើយឈ្មោះ វុទ្ធី សំណាង ជាអ្នកបើកម៉ូតូ ។ មូលហេតុដោយសារសង្ស័យថា ក្រុមជនរងគ្រោះធ្លាប់ដេញវាយមកលើខ្លួនកាលពីឆ្នាំមុន (២០២១) ។ដកហូតវត្ថុតាង កាំបិតខ្វែវដងឈើប្រវែង ៩៨សម។ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕