ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤៥នាក់ (ករណីនាំចូល៣០នាក់ និងសហគមន៍១១៥នាក់), ជាសះស្បើយ៣២៤នាក់ និងគ្មានអ្នកស្លាប់ទេ

 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤៥នាក់ ក្នុងនោះករណីនាំចូលចំនួន៣០នាក់ និងឆ្លងក្នុងសហគមន៍១១៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៤នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,២១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩,២៩២នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕

អត្ថបទដែលជាប់ទាក់ទង