ឃាត់ជនជាតិចិនតៃវ៉ាន់ និងជាថៅកែយានដ្ឋាន ជួសជុល រថយន្ត មួយកន្លែង ពីបទប៉ះពាល់រូបភាពសិទ្ធិបុគ្គល (ដាក់កាមេរ៉ាថត សកម្មភាពរួមភេទ ជាមួយជនរងគ្រោះ) និង អំពើផលិតចែកចាយ រូបភាពអាសអាភាស
ភ្នំពេញៈ ឃាត់ខ្លួនសង្ស័យនេះ នៅចំណុចយានដ្ឋានជួសជុល រថយន្តរបស់ជនសង្ស័យ ដែលស្ថិត នៅតាមផ្លូវបេតុងលេខ១០០៣ ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះ ដែលជាអតីតសង្សារ បានដាក់ពាក្យ បានដាក់បណ្តឹង។
កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ជនជាតិចិនតៃវ៉ាន់ និងជាថៅកែយានដ្ឋាន ជួសជុល រថយន្ត មួយកន្លែង ត្រូវបាន នគរបាល ខណ្ឌសែនសុខឃាត់ខ្លួន ពីបទប៉ះពាល់រូបភាពសិទ្ធិបុគ្គល (ដាក់កាមេរ៉ាថត សកម្មភាពរួមភេទ ជាមួយជនរងគ្រោះ) និង អំពើផលិតចែកចាយ រូបភាពអាសអាភាស។
ជនសង្ស័យរូបនោះ ឈ្មោះ គូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់ យានដ្ឋានជួសជុលរថយន្ត ខាងលើ ។ ចំណែកនារីរងគ្រោះ ឈ្មោះ យ រ វ អាយុ៣២ឆ្នាំ ។
ជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នា តាំងពីឆ្នាំ២០១៦ ខណៈពេលដែលនាងមកធ្វើការ ជាអ្នកគិតលុយ និងជាអ្នកបកប្រែភាសាចិន ក្នុងយានដ្ឋាន របស់ជនសង្ស័យ ។ ក្រោយមក ពួកគេទាំងពីរនាក់ ក៍បានស្រលាញ់គ្នា ហើយឈានទៅឡើង ឋានសួគ៌ ហើយ ត្រូវជនសង្ស័យ បានដាក់បង្កប់កាម៉េរាថត ពីសកម្មភាពរួមភេទ។
តាមព័ត៌មាន បានអោយដឹងទៀតថា លុះក្រោយមក ពួកគេទាំង២នាក់ បានបែកផ្លូវគ្នា ហើយ នារីរងគ្រោះ ក៍បានឈប់ធ្វើការជាមួយ ។ នៅពេលថ្មីនោះ នារីរងគ្រោះ មានគូដណ្តឹងជិត រៀបការ ហើយ ជនសង្ស័យ ក៍បានបាញ់ បង្ហោះរូបភាព រួមភេទជាសាធារណៈ តាមបណ្តាញ សង្គម ទើបនារីរងគ្រោះ និងក្រុមគ្រួសារ មកដាក់ពាក្យបណ្តឹង ហើយឈានទៅឃាត់ខ្លួន តែម្តង ។ ឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនបានប្រព្រឹត្ត អំពើប៉ះពាល់ រូបភាពសិទ្ធិ បុគ្គល និងអំពើ ផលិតចែកចាយរូបភាពអាសអាភាស ពិតប្រាកដមែន៕