បុរសម្នាក់ បាន-ស្លា-ប់-នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួ-ស-ធ្-ងន់ រវាងរថយន្តប៉ាជីរ៉ូ បុកពីក្រោយរថយន្តដឹកដី ពេញទំហឹង
កំពត: កាលពីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅលើដង ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់។ ហេតុការណ៍ រថយន្តប៉ាជីរ៉ូ បុកពីក្រោយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ១១៦-១១៧បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់។ មុនគ្រោះថ្នាក់ គឺរថយន្តប៉ាជីរ៉ូ បានបេីកមកពី ទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុក ពីក្រោយរថយន្តដឹកដី ពេញទំហឹងតែម្តង។
ភ្លាមៗ អ្នកបើកបររថយន្តដឹកដី បានគេចខ្លួនបាត់ ដោយបន្សល់ ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តប៉ាជើរ៉ូ បានស្លាប់ ដោយកៀប ជាប់នឹងចង្តូត។ ចំណែកអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។
បុរសដែលបានស្លាប់ ក្នុងហេតុការណ៍នេះ ឈ្មោះ ប៊ុន ហាវ ជាមន្ត្រីនៃមន្ទីរហិរញ្ញវត្ថុខេត្តកំពត មានទីលំនៅភូមិកំពង់បាយ ខាងជេីង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ចំណែកអ្នករងរបួសឈ្មោះ យ៉ង់ សុផល រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ជាមន្ត្រីសាលាក្រុងបូកគោ៕