គយចល័តតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ និងកម្លាំង សមត្ថកិច្ច ចាប់រថយន្តសេរីទំនើប មួយគ្រឿង អត់មានពន្ធ

បន្ទាយមានជ័យៈ កាលពី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ គយចល័តតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ និងកម្លាំង សមត្ថកិច្ច ចុះចាប់រថយន្តសេរីទំនើប មួយគ្រឿង អត់មានពន្ធ នៅក្រុង ប៉ោយប៉ែត។
រថយន្តដែលកំលាំងចំរុះ ចាប់នោះ ជារថយន្ត អត់មានពន្ធ ម៉ាកតូយ៉ូតា ឡិចស៊ីស RX350 មានស្លាកលេខ ភ្នំពេញ 2AP 1389 បើក និងរួមដំណើរ ដោយនារី ពីរនាក់ មកឈប់ចត នៅចំណុច ខាងលិចផ្សារអគ្គថ្មី ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បង្ក្រាបឡានអត់ពន្ធនេះ គឺជាផែនការរបស់ អគ្គនាយកដ្ឋានគយ ហើយមិនលើកលែង ដល់បុគ្គលថ្នាក់ណាឡើយ ដើម្បីធ្វើការពិន័យថវិកា ចូលរដ្ឋ។ រថយន្តដែលក្រុមចំរុះ បង្ក្រាប នោះ បាននាំយកមករក្សាទុក ជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង