អគ្គិភ័យឆ្លងចរន្តអគ្គិសនី ធ្វើឱ្យឆេះបង្គោលភ្លើង និងឆេះរាលដាលដល់ព្រៃ យ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីបង្គោលភ្លើងត្រង់ចំណុចកើតហេតុ លុះ មួយសន្ទុះក្រោយមកក៏ឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ឆ្លងទៅឆេះព្រៃក្នុងដីឡូត៍នៅក្បែរនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនរលត់ ក៏បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយបាញ់ទឹកពន្លត់ ។
គ្រោះអគ្គិភ័យមួយនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿង ទើបរលត់ជាស្ថាពរវិញនៅយប់ថ្ងៃដដែល ដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង