ឃាត់ម្ចាស់ម៉ូតូ ០៥គ្រឿង កែច្នៃបំពង់សឺម៉ាំង បង្កសម្លេងខុសបច្ចេកទេស

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបន្តឃាត់ម្ចាស់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន ០៥គ្រឿង បន្ថែមទៀត ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ និងបានធ្វើ ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

អត្ថបទដែលជាប់ទាក់ទង