ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណី.រំ.លោ.ភ.សេ.ព.ស.ន្ថវ:លើអនីតិជន
ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទ១២កើតខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ មានស្ត្រីម្នាក់ (ត្រូវជាម្តាយ) ភេទស្រី អាយុ៤០ឆ្នាំ រស់នៅនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង១១នាទីយប់ កូនរបស់គាត់ឈ្មោះម.ដណអាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះណា ផាន់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឯកភាព ឃុំថ្មដា បាននិយាយលួងលោមរួមភេទបានសម្រេចនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ”ថ្មដាចម្ការធូរ៉េន”ស្ថិតក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាលវែង។បន្ទាប់ពីកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះសមត្ថកិច្ចនគរបាលជំនាញបានស្រាវជ្រាវស៊ើបអង្កេតនិងកំណត់សាវតាជាតិជនសង្ស័យដើម្បីតាមចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕