រឿងរ៉ាវផិ.ត.ក្ប.ត់! ប្តីឬប្រពន្ធបានកើតឡើង ផ្អើលគេ ផ្អើលឯង ប្រពន្ធបានប្រាប់ប្តីថា នាងទៅធ្វើការថែមម៉ោងនៅរោងចក្រ តែទីបំផុតបែរជាប្តីឃើញម៉ូតូ ប្រពន្ធចតនៅផ្ទះសំណាក់

ភ្នំពេញ ៖ ប្រពន្ធបានប្រាប់ប្តីថា នាងទៅធ្វើការថែមម៉ោងនៅរោងចក្រ តែទីបំផុតបែរជាប្តីឃើញម៉ូតូ ប្រពន្ធចតនៅផ្ទះសំណាក់មួយ ។ ប្តីក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យនាំប្រពន្ធមកប៉ុស្តិ៍នគរបាលភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៣ មីនា ឆ្នាំ២០២២ នៅផ្ទះសំណាក់សម្បត្តិមាស ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តី បានរៀបរាប់ថា គាត់នឹងប្រពន្ធបានរៀបការជិត២០ឆ្នាំមកហើយ និងមានកូនប្រុស២នាក់ធំៗអស់ហើយ ដោយគាត់ប្រកបរបររត់ម៉ូតូកង់បី ។ ចំណែកប្រពន្ធធ្វើការរោងចក្រ ។ បុរសជាប្តីបានចោទថា កន្លងមកប្តីប្រពន្ធគាត់មានភាពរកាំរកូសរស់នៅមិនចុះសម្រុងគ្នា ហើយប្រពន្ធទាមទារលែងលះតែគាត់មិនព្រមលែង ទើបតែថ្មីៗកន្លងមកនេះ ប្រពន្ធរបស់គាត់តែងតែ មានទំនាក់ទំនងតាមឆាតជាមួយប្រុសក្មេង និយាយសុទ្ធតែបងអូន ធ្វើឲ្យរូបគាត់ជាប្តីណែនាំប្រពន្ធជាច្រើនលើក ច្រើនសាមកហើយ ។
កាលពីថ្ងៃទី១៣ ខែមីនានេះ ប្រពន្ធបានប្រាប់ថា ទៅធ្វើការរោងចក្រថែមម៉ោង រួចក៏ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅចេញទៅបាត់ ។ ស្រាប់តែគាត់បានទទួលដំណឹងពីអ្នកធ្វើការរោងចក្រជាមួយប្រពន្ធរបស់គាត់ថា រោងចក្រមិនមានធ្វើការថែមម៉ោងទេ ទើបគាត់មានការសង្ស័យក៏បានបើកម៉ូតូកង់បីដើររក ស្រាប់តែឃើញម៉ូតូប្រពន្ធព្រមទាំងអាវធំដាក់លើម៉ូតូនៅមុខផ្ទះសំណាក់ ។ ពេលនោះក្នុងចិត្តរបស់គាត់ក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់មកបានទុកម៉ូតូកង់បីនៅផ្ទះសំណាក់នេះ រួចទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដែលនៅក្បែរនោះ ។
លុះគាត់ត្រឡប់មកពីប៉ុស្តិ៍នគរបាលមកដល់ផ្ទះសំណាក់វិញ ក៏ឃើញប្រពន្ធរបស់គាត់ចុះមកពីលើផ្ទះសំណាក់តែម្នាក់ឯង មិនមានអ្នកផ្សេងមកជាមួយទេ តែគាត់បានព្យាយាមឃាត់ប្រពន្ធរហូតមានការប្រវាយប្រតប់គ្នានៅមុខផ្ទះសំណាក់ដោយសារឱ្យរង់ចាំសមត្ថកិច្ចមកនាំទៅសាកសួរ ។
សមត្ថកិច្ចនាំស្ត្រីជាប្រពន្ធទៅសួរនាំដោយស្ត្រីនេះ បាននិយាយប្រាប់ សមត្ថកិច្ចថា យប់មិញគាត់មានជម្លោះជាមួយប្តី ហើយគាត់ខ្ជិលឈ្លោះទើបគាត់មកដេកនៅផ្ទះសំណាក់តែម្នាក់ឯង បើមិនជឿទៅឆែកមើលបន្ទប់គាត់សម្រាកទៅគឺនៅបន្ទប់លេខ២ លុះពេលសមត្ថកិច្ចទៅឆែកមើលបន្ទប់លេខ២ គឺមិនឃើញមានមនុស្សទេ ប៉ុន្តែតាមពិតស្ត្រីខាងលើ មិនបានសម្រាកនៅបន្ទប់លេខ២ទេ គឺសម្រាកនៅបន្ទប់លេខ១៦ ។
ដោយឡែកស្ដ្រីជាប្រពន្ធ(សុំលាក់ឈ្មោះ) មានអាយុ៤៧ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្តុំផ្លូវវេងស្រេង បានអះអាងថា គាត់មិនមានប្រុសឈ្មោលអីទេ គឺគាត់មកដេកផ្ទះសំណាក់តែម្នាក់ឯងទេ ដោយសារតែខឹងឈ្លោះប្រកែកជាមួយប្តីមិនចង់នៅផ្ទះ ទើបរូបគាត់មកដេកផ្ទះ សំណាក់តែម្តង ។ កន្លងមកគ្រួសារគាត់រស់នៅមិនចុះសម្រុងគ្នា ហើយគាត់បានសុំប្តីលែងលះ តែប្តីមិនព្រមលែង ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំរួចហើយខាងប្រុសចោទប្រកាន់ថា សង្ស័យប្រពន្ធមកដេកផ្ទះ សំណាក់ជាមួយប្រុសថ្មី ។ ចំណែកប្រពន្ធអះអាងថា មកដេកផ្ទះសំណាក់តែម្នាក់ឯង ហើយទៅពិនិត្យជាក់ស្ដែងក៏មិនឃើញមានប្រុសស្នេហ៍ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានណែនាំប្តី ប្រពន្ធទាំងពីរនាក់ឱ្យទៅផ្ទះវិញភ្លាមៗផងដែរ និងប្រាប់ថា បើចង់លែងលះត្រូវទៅរកអាជ្ញាធរមូលដ្ឋាន ។ ទាក់ទិននឹងករណីនេះ បុរសជាប្តីមិនទាន់អស់ចិត្តទេ បានសុំឲ្យខាងផ្ទះសំណាក់ជួយឆែកកាមេរ៉ាសុវត្ថិភាពនៅថ្ងៃស្អែកបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង