ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៣៩នាក់ (ករណីនាំចូល២៤នាក់ និងសហគមន៍១១៥នាក់), ជាសះស្បើយ៤២៥នាក់ និងស្លា..ប់១នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៣៩នាក់ ក្នុងនោះករណីនាំចូលចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍១១៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៥នាក់ និងស្លាប់១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៣៥២នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩,៧១៧នាក់, ស្លាប់សរុបចំនួន ៣,០៤៨នាក់៕