លេចចេញព័ត៌មានថ្មីទៀត! អ្នកស្រី ហេង មួយគា ភរិយារបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចេញមុខអះអាងនិងបំភ្លឺថា ”ប្ដីខ្លួនពុំបាន.ដ.ក.កាំ.ភ្លើ.ង.ខ្លី.គំ.រា.ម.បា.ញ់.ស.ម្លា.ប់អ្នកស្រីនោះឡើយ

(ភ្នំពេញ)៖ អ្នកស្រី ហេង មួយគា ភរិយារបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៤ខែ០៣ ឆ្នំា២០២២ បានចេញមុខអះអាងនិងបំភ្លឺថា ”ប្ដីខ្លួនពុំបានដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់អ្នកស្រីនោះឡើយ ។ ហើយក៏ពុំបានប្រើអំពើហិង្សា វ៉ៃតប់នាងនិងកូនឈ្នួលដែរ ពោលគឺគ្រាន់តែប្រតាយប្រតប់គ្នា លក្ខណៈប្ដីប្រពន្ធប៉ុណ្ណោះ”។

សូមជម្រាបថា៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
មានករណីហិង្សា រវាងប្ដីប្រពន្ធនិងកូនឈ្នួល ។
ដោយប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់ថា៖ ឈ្មោះ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញតែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ។ ជាច្រើនលើកច្រើនសា រហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។
ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួន ។
ដែលមានតួនាទីជា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប្រើអំពើហិង្សាមកលើខ្លួន។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៤.០៣.២០២២ អ្នកស្រី ហេង មួយគា បានចេញមុខអះអាងនិងបំភ្លឺថា ”ប្ដីខ្លួនពុំបានដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់អ្នកស្រីនោះឡើយ ។
ហើយក៍ពុំបានប្រើអំពើហិង្សា វ៉ៃតប់នាងនិងកូនឈ្នួលដែរ ពោលគឺគ្រាន់តែប្រតាយប្រតប់គ្នា លក្ខណៈប្ដីប្រពន្ធប៉ុណ្ណោះ”៕

អត្ថបទដែលជាប់ទាក់ទង