មេក្លោងបំពុលសង្គមអោយប្រជាពលរដ្ឋ សមត្ថកិច្ច ស្ថាប័នតុលាការ ខាតពេលវេលា ឈានដល់បោកប្រាស់អ្នកកាសែត បោកប្រាស់មហាជន 

ភ្នំពេញ៖  បញ្ហានេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ឆ្ងល់់ថា, តើសមត្ថកិច្ចអាចដំណើរការនីតិវិធី ចាត់វិធានការទៅលើ ក្រុមបំពុលសង្គមទាំងនេះទេ ?

រកឃើញការពិតហើយ ! មេក្លោងបំពុលសង្គម អោយប្រជាពលរដ្ឋ សមត្ថកិច្ច ស្ថាប័នតុលាការ ខាតពេលវេលា ឈានដល់បោកប្រាស់អ្នកកាសែត បោកប្រាស់មហាជន បោកប្រាស់សមត្ថកិច្ច មូលដ្ឋាន គឺសុទ្ធតែ ប្រពន្ធលោក មុត ដដារ៉ា និង កូនឈ្នួល លោក មុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះសោះ ។ ក្នុងករណីនេះសូម្បីតែលោក មុត ដារ៉ា ខ្លួនឯងផ្ទាល់ក៏ត្រូវបាត់បង់កិត្តិយសយ៉ាងធ្ងន់ធ្ងរ ដោយសារតែភរិយា និងអ្នកបម្រើ ។ ផ្ទុយទៅវិញ រឿងអត់ពិតប្រឹងប្រឌិត បង្កើតរឿងក្លែងក្លាយ ផ្អើលអស់មួយនគរ  តើច្បាប់ចាត់ការបែបណា ចំពោះ ជនបំពុលសង្គម ទាំងនេះ ? ពិសេសធ្វើអោយស្ថាប័នព័ត៌មានជាច្រើនដកស្រង់សំដីគាត់មកចុះផ្សាយថែមទៀត ដែលប៉ះពាល់ដល់វិជ្ជាជីវៈ សីលធម៌ ដែលស្រឡាញ់ ស្រូបយកតែព័ត៌មានពិតមកផ្សពផ្សាយនោះ ។

ភរិយាលោក មុត ដារ៉ា បំពុលសង្គមហើយ ឆ្លៀតបង្ហោះសារតាម facebook យករូបស្ត្រីវ័យក្មេងមកផ្សាភ្ជាប់ជាមួយរឿងខ្លួនប្រឌិតទៀត ដោយសរសេរថា, ( (នេះជាមូលហេតុចំបងដែលធ្វើអោយគ្រួសារខ្ញុំមានអំពើរហិង្សាសាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើអោយក្រុមគ្រួសារខ្ញុំបែកបាក់ព្រាត់ប្រាស់គ្នា) ។ លោកស្រីថែមទាំងបង្ហោះរូបនារីរូបនោះ អាចជាកំណាន់ចិត្តរបស់ប្តី ដោយភ្ជាប់ជា គណនី facebook ថែមទៀត។ ដែលគេយល់ច្រឡំថា, នេះគឺរឿងស្នេហាត្រីកោណ មានអ្នកទី៣ មកប្រឡូក ទើបកើតជាអំពើហិង្សា។

តាមរយៈរូបនេះត្រូវប្រភពខ្លះបង្ហើបថា, នារីដែលភរិយាលោក មុត ដារ៉ា យកមកបង្ហោះនេះ គឺបុគ្គលិកទើបមករៀន ផ្នែក(ហាត់ការ) បម្រើការងារខាងអយ្យការ។ ក្រោយមក ភរិយា លោក មុត ដារ៉ា លោកស្រី ហេង មួយគា បានដកចេញពី facebook ហើយជំនួស ដោយបង្ហោះសារយ៉ាងខ្លីថា ( នាងខ្ញុំសូមបំភ្លឺជូនសាធារជនដូចខាងក្រោមនេះ សូមអគុណ ) ….. ជាមួយលិខិតបំភ្លឺ១សន្លឹក ដូច្នេះសួរថា, អាចលោក មុត ដារ៉ា ជាប្តី អនុគ្រោះបានទេ ! ចុះសមត្ថកិច្ច ! ចុះស្ថាប័នតុលាការ , ចុះ ការបោកប្រាស់អ្នកសារព័ត៌មាន , ចុះម្ចាស់រូបដែលត្រូវភរិយាលោក មុត ដារ៉ា បង្ហោះវាយប្រហារនោះ គាត់សុខចិត្តទទួលយកការប្រមាថ បរិហារកេរ្ដិ៍ មួលបង្កាច់កេរ្តិ៍ នេះបានទេ ។

សូមបញ្ជាក់ថា, រហូតមកដល់ម៉ោង១២និង២២នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ភរិយាលោក មុត ដារ៉ា ដកការសរសេរក្នុង facebook រយះពេល ១៦ម៉ោងហើយ ។

ខាងក្រោមនេះជាការបំភ្លឺរបស់ភរិយាលោក មុត ដរ៉ា គឺផ្ទុយពីអង្គហេតុបង្កើតបំពុលសង្គម ១៨០អង្សារសេ សូមប្រិយមិត្តពិចារណាតាមការគួរចុះ ….…!

លិខិតបំភ្លឺ ៖

នាងខ្ញុំឈ្មោះ ហេង មួយគា ត្រូវជាភរិយារបស់ លោក ម៉ុត ដារ៉ា សូមធ្វើការបំភ្លឺជូនសាធារណៈជន បានជ្រាបលម្អិតអំពីករណីជម្លោះរវាងនាងខ្ញុំ និងស្វាមី ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ហើយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានជាច្រើន ក្នុងនោះនាងខ្ញុំក៏បាន ជុ្រលមាត់និយាយលើសលស់នូវពាក្យសម្តីមួយចំនួនដែលប្រាសចាកពីការពិត ព្រោះតែការខឹងបាំងមុខ។

ចំពោះរឿងពិតប្រាកដ នាងខ្ញុំសូមជម្រាបជូនដូចតទៅ… ដំបូងឡើយពេលស្វាមីនាងខ្ញុំវិលត្រឡប់ ពីធ្វើការវិញក៏មានការប៉ះពារពាក្យសម្តីមួយចំនួន រហូតដល់តឹងសរសៃកដាក់គ្នា ពេលនោះស្វាមីនាងខ្ញុំបាន ចាប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំដោះស្រាយគ្នា ប៉ុន្តែនាងខ្ញុំបានបដិសេធ ដែលជាហេតុនាំឱ្យស្វាមីនាងខ្ញុំចាប់ច្របាច់ដៃ ដើម្បីទាញឡើងទៅលើជាមួយនឹងពាក្យសម្តីប្រកែកគ្នា ពេល នោះក្នុងអារម្មណ៍នាងខ្ញុំខឹងជាខ្លាំងចំពោះស្វាមីនាងខ្ញុំ ព្រោះតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធជាង១០ឆ្នាំមកគាត់ មិនដែលប្រព្រឹត្តអាកប្បកិរិយាបែបនេះមកលើនាងខ្ញុំ និងក្រុមគ្រួសារឡើយ។ នាងខ្ញុំពិតជាពិបាកទទួល យកនូវទិដ្ឋភាពបែបនេះណា ស់សេចក្តីខឹងក្រោធរបស់នាងខ្ញុំពេលនោះគឺធ្វើឱ្យអារម្មណ៍នាងខ្ញុំគិតអ្វីក៏មិន ឃើញក្រៅពីការខឹងគាត់ឡើយ ហើយរហូតមានពាក្យពេចន៍មួយចំនួនលើសលស់ប្រាសចាកពីការពិត។ ចំណែកពាក្យថាគាត់យកកាំភ្លើងមកគំរាមរកបាញ់សម្លាប់ ឬវាយតប់ផ្សេងៗនោះគឺពុំមានឡើយ។ គ្រាន់តែ គាត់ចាប់ច្របាច់ដៃដើម្បីនាំនាងខ្ញុំឡើងទៅជាន់លើ តែនាងខ្ញុំមិនព្រមនោះគឺមានពិតប្រាកដមែន អ្វីដែល លើសពីនោះគឺមិនមានទេ។ សូមជម្រាបជូនថា ការបកស្រាយនេះគឺមិនមានការបង្ខំ ឬប្រឌិត ដើម្បីគេច វេសពីការពិតនោះទេ ព្រោះនេះគឺជាការពិត សូមបងប្អូនអ្នកសារព័ត៌មាន និងសាធារណៈជនមេត្តាជ្រាប និងយោគយល់ដល់នាងខ្ញុំ និងស្វាមីចំពោះហេតុការណ៍នេះ។

នាងខ្ញុំនិងស្វាមីសុំសេចក្ដីអនុគ្រោះជាសាធារណៈ និងសូមបញ្ចប់វិវាទមួយនេះត្រឹមហ្នឹង។ សូមបងប្អូនទទួលនូវសេចក្តីគោរពស្រលាញ់រាប់អានអំពីនាងខ្ញុំ និងស្វាមី ព្រមទាំងគ្រួសារ៕

ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្នាមេដៃស្ដាំ ហេង មួយគា។

តាមពិតរឿងជីវិតគ្រួសារគេទេ “ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ប៉ុន្តែអ្វីដែលភរិយា អ្នកបម្រើ ម្តាយក្មេក លោក មុត ដារ៉ា បានបំប៉ោង បំពុលសង្គមនោះ ជារឿងដែលសង្គមតាមដាន សមត្ថកិច្ច តុលាការ ធ្វើការ អ្នកសារព័ត៌មានដកស្រង់សំដីមកចុះផ្សាយ មិនមែន បានត្រឹមតែក្រដាសបំភ្លឺ១សន្លឹកនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង