សមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនជាមួយសំណុំរឿងល្មើស បង្ករឿងនិងគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ភ្លាមៗជនជាតិខ្មែរ២នាក់
បន្ទាយមានជ័យ: ក្រោយសមត្ថកិច្ចនគរបាលឃាត់ខ្លួនរួចបញ្ជូនជាមួយសំណុំរឿងល្មើស បង្ករឿងនិងគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ភ្លាមៗជនជាតិខ្មែរ២នាក់ នៅក្រុងប៉ោយប៉ែត មកទល់ថ្ងៃទិ១៥ខែមីនា ឆ្នាំ២០២២ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន។
សូមរំលឹកថា ថា កាលពីវេលាម៉ោង០១និង៤០នាទីរំលងអធ្រាតចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ « ផ្ទះសំណាក់ផ្កាយព្រឹក » ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-1911 បើកបរពីកើតទៅលិច ហើយបុកពីក្រោយម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ពណ៏ខ្មៅពាក់ផ្លាកលេខ បន្ទាយមានជ័យ1B-0599។
រួចរេចង្កូតទៅបុករថយន្តម៉ាកហ្វត ពណ៏ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ1C-2222.ដែលចតទុកមុខផ្ទះ បណ្តាលអោយគ្រោះថ្នាក់តែម្តង។
ករណីនេៈបណ្តាលអោយបុរសពីរនាក់ស្លាប់ ទីមួយឈ្មោះ ម៉ៅយ៉ុង ប៊ិន អាយុ ១៧ឆ្នាំ ភូមិត្នោត ឃុំ. សឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងទីពីរឈ្មោះ ប៉ា សៀងហៃ អាយុ២០ឆ្នាំ ភូមិទូលពង្រ ឃុំ.ទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរលើម៉ូតូ។
ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ស៊ូ សៀវពីង(XU XUEBING) ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរបុគ្គលិកកាស៊ីណូហ្គោលដិនស្ទួចត្រី ស្នាក់នៅបណ្តោៈអាសន្នក្នុងបុរីដួងចន្ទស្ថិតក្នុងភូមិសាមគ្គមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រោយបង្កហេតុ កាលពីម៉ោង៤ល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីអ្នកបើកបរខាងលើត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់គឺភាគីបើកបររថយន្តជនជាតិចិនបើកបរក្នុងល្បឿនលឿន. ប្រមាថស្ថានការណ៍និងជីវិតមនុស្ស ។
សូមបញ្ជាក់ថា សម្ភារ: ខូចខាតគឺយានទាំងបីខូចធ្ងន់ត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ។ ករណីនេះ ស្នើអោយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់អោយបានត្រឹមត្រូវនិងតឹងរ៉ឹងបំផុតលើជនជាតិចិនបង្កល្មើសនេះ និងករណីផ្សេងទៀតកន្លងមក៕