ឈ្មួញល្បីឈ្មោះម្នាក់ សម្រុកដឹកជញ្ជូនឈើធ្នង់សិប្បកម្មកែឆ្នៃពាក់កណ្តាលសម្រេច ខុសច្បាប់ ពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ឆ្ពោះមកកាន់ខេត្តសៀមរាម ដោយរលូន
សៀមរាប៖ ប្រភពពីពលរដ្ឋ បានឲ្យដឹងថា ឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ ទុយ ព្រមទាំងបក្ខពួកផ្សេងទៀតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបបើកភ្លើងខៀវឲ្យឈ្មួញចៀសផុតពីការបង្ក្រាប។
ជាក់ស្តែង នៅថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ បានរាយការណ៍មកអ្នកសារព័័ត៍មានយើងថា មានឡានដឹកឈើខូចនៅកណ្តាលផ្លូវត្រង់ចំណុចភូមិខ្នាសង្រ្គាម ឃុំបាល័ង្គ ស្រុកបាសាទបាគង ខេត្តសៀមរាប ពេលនោះ អ្នកសារព័ត៌មានយើងបានរាយកាណ៍ទៅនាយខ័ណ្ឌរដ្ឋបាលព្រៃឈើនៅវេលាម៉ោង ៧.៤៧នាទីព្រឹក លោក ម៉ុង ប៊ុនលីម បាឲ្យដឹងតាមទូរស័ព្ទថា ចាំលោកឲ្យកូនចៅទៅមើល ប៉ុន្តែក្រោយមករហូតដល់ម៉ោង៩.៣៧ នាទីព្រឹក មិនទាន់មាននរណាទំនាក់ទំនងមកត្រូតពិនិត្យមើលឡានដឹកសិប្បកម្មខុសច្បាប់ឡើយ។
ដោយឡែក នៅស្រុកស្វាយលើវិញ ក៏មានឈ្មួញដឹកឈើក្តាមួយគោយន្តកន្រ្តៃដែរ ឆ្ពោះទៅស្រុកសូទ្រនិគម ដើម្បីយកទៅចែកចាយតាមផ្ទះ នៅពេលនោះខាងសារព័ត៌មានយើង ក៏បានខលទូរស័ព្ទទៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ក៏ពុំមានអ្នកលើកទូរស័ព្ទដែរ ប្រជាពលរដ្ឋបានរិះគន់ចំៗ ថាមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់់ព័ន្ធ ពួកគេបានបង់លុយឲ្យអស់ហើយបានជាគេមិនហ៊ានប៉ះពាល់ឡើយ។ ជាពិសេស គឺលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃ និងលោក នាយសង្គាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើតែម្តង ។
ប្រជាពលរដ្ឋ បានសំណូមពរដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ មេត្តាមើលលោក ម៉ុង ប៊ុនលីមផង កុំសូវដេកសំងំនៅផ្ទះពេកដោយមិនចុះបង្រ្កាបបទល្មើសព្រៃឈើកុំគិតតែរឿងលុយពេក ៕