ឈ្មួញឈ្មោះ មករា កំពុងសម្រុកដឹកឈើទៅស្រុកយួន តើលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ហ៊ានបង្ក្រាបឈ្មួញឈើឈ្មោះ មករា ដែរឬទេ?

ខេត្តរតនគិរី÷ តើករណីនេះ ជាភាពកំសោយរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមក ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?

របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម កំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះដូ ចជាហូរហែមកហើយដែលមានមេឈ្មួញម្នាក់ឈ្មោះ .មករា កំពុងតែត្រូវប៉ាន់ក្នុងការដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាមបានយ៉ាងងាយស្រួលមិនទាស់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។

មួយរយ:ចុងក្រោយនេះ ឈ្មួញឈ្មោះ មករា កំពុងប្រើប្រាស់រថយន្តសាំយ៉ុងចាប់ពី ៤ គ្រឿងទៅ ៥ គ្រឿងសម្រុកដឹកជញ្ជូនឈើចេញ ពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរី បន្តឆ្ពោះទៅស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក។

ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនគឺមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញ និងលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវផងដែរ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញខ្លះផងជុំវិញករណីឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅស្រុកយួន។

ប្រភពដ៏ដែលបានបង្ហើមថា ឈ្មួញឈ្មោះ មករា ប្រមូលទិញឈើនៅក្នុងស្រុកវ៉ើនសៃ ហើយដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ មន្ត្រីជំនាញ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឈ្មួញនេះទេ ព្រោះពួកគេមានខ្នងបង្អែករឹងមាំ ហើយជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី។

ជាក់ស្ដែងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ មករា ប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើន។

សូមបញ្ជាក់ បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ឬ មួយមេឈ្មួញឈ្មោះ មករា ប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺពាក់ព័ន្ធ នឹង ការចុះផ្សាយនេះ សារព័ត៌មានយើង រងចាំស្វាគមន៍បកស្រាយបំភ្លឺគ្រប់ពេល ៕

អត្ថបទដែលជាប់ទាក់ទង