ប្រជាពលរដ្ឋសប្បាយរីករាយ ពេលម្ទេសឆ្អើរតម្លៃខ្ពស់នៅលើទីផ្សារ

កំពង់ឆ្នាំង: ប្រជាពលរដ្ឋដែលមានមុខរបរធ្វើម្ទេសឆ្អើរ លក់ ឈ្មោះ លាក់ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ងបាននិយាយអោយដឹងនៅថ្ងៃ១៦ មីនា ២០២២ថា គ្រួសារគាត់ក៍ដូចអ្នកភូមិមូយចំនួនដែលមានមុខរបរឆ្អើរត្រីលក់ តែដល់ផុតរដូវខ្នើតត្រីអស់ទៅក៍នាំគ្នាបន្តធ្វើម្ទេសឆ្អើរទៀត ដោយអ្នកចំការបានដឹកម្ទេសស្រស់ៗដែលដាំនៅតាមខ្នងកោះ និងចំការតាមដងទន្លេឆ្ងាយៗនៅក្នុងខេត្តកំពង់ឆ្នាំង។
ឆ្នាំនេះម្ទេសស្រស់ដែលគាត់បានទិញមានតម្លៃ២.១០០រៀល ទៅ២.២០០រៀល ក្នុង១គីឡូក្រាម ដោយថ្លៃឈ្នួល វះម្ទេស១០០គីឡូ១.៥០០រៀល ថ្លៃហាល១ថែប ១.៥០០រៀល។ ដោយឡែកគ្រាប់ម្ទេសគាត់លក់អោយគេយកទៅធ្វើទឹកម្ទេសលក់ ខ្លះទៀតក៍បានលក់គ្រាប់ជាពូជអោយទៅអ្នកចំការយកទៅដាំវិញក្នុង១គីឡូក្រាម ថ្លៃ៣.០០០រៀល ទៅ៤.០០០រៀល។ ចំណែកអំបិល១០០គីឡូក្រាមមានតម្លៃ៥០.០០០រៀល និងអុសសម្រាប់ដុត ១៧.០០០រៀលថោកជាងឆ្នាំទៅផងដែរ ។ ម្ទេសស្រស់១០០គីឡូក្រោយពីធ្វើរួចរាល់ហាលទៅជាម្ទេសក្រៀមវិញស្រកនៅសល់តែពី ១៥ទៅ១៦គីឡូក្រាមតែប៉ុណ្ណោះ។ ការធ្វើម្ទេសក្រៀមនេះពិបាកហើយត្រូវប្រើកម្លាំងពលកម្មនិងមធ្យោបាយច្រើន។
ប្រជាពលរដ្ឋដែលមានមុខរបបរធ្វើម្ទេសក្រៀមបានអោយដឹងទៀតថា ឆ្នាំនេះតម្លៃម្ទេសក្រៀមដែលបានធ្វើរួចរាល់តម្លៃពី១៩.០០០រៀល, ២០.០០០រៀល និង២១.០០០រៀល ដែលតម្លៃមិនសូវខុសពីឆ្នាំទៅប៉ុន្មានទេ។
ស្ត្រីម្នាក់ទៀតឈ្មោះ ធី ដែលកំពង់ហាលម្ទេសបានអោយដឹងថា តម្លៃម្ទេសក្រៀមបើនៅតែថេត្រឹមតែ២០.០០០ ទៅ២១.០០០រៀល កុំធ្លាក់ចុះ នោះពួកគាត់សប្បាយរីករាយនឹងបន្តធ្វើបំផុត ។
ឆ្នាំនេះផ្លែម្ទេសស្រស់ទើបត្រូវបានបេះនៅដើមដៃហើយគ្រាដែលកសិកដឹកតាមកាណូតយកមកលក់អោយផ្ទាល់ៗរៀងបានថោកបន្តិច បើតម្លៃទិញតពីម៉ូយនៅកំពង់ផែតម្លៃ១គីឡូថ្លៃ៣.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង