យុជនម្នាក់ បាន-ស្លា-ប់-នៅកន្លែងកើតហេតុ ពេលជិះម៉ូតូក្រោមឥទ្ធិពលស្រវឹង ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើកទៅបុកពីក្រោយឡាន

បន្ទាយមានជ័យ: នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវលេខ៥៨ចន្លោះបង្គោលគីឡូលេខ១៧ទៅ១៨ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដ បន្ទាយមានជ័យ។
រថយន្ដ ១គ្រឿងម៉ាកហីយ៉ាន់ដាយពណ៍ ស ពាក់ស្លាកលេខ ប.មានជ័យ 2A.7650បើកពីទិសខាងលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ខូចចតលើចិញ្ចើមផ្លូវ ស្របពេលនោះមានម៉ូតូ១គ្រឿងម៉ាកឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខ.ប.មានជ័យ 1R.8989 បើកពីលិចទៅកើតស្របទិសគ្នា។
ដោយអ្នកបើកបរទាំងស្រវឹងខ្លាំង ហើយមិនពាក់មួកសុវត្ថិភាពចេញពីផ្ទះ ទៅរកបងប្អូន បើកម៉ូតូក្នុងល្បឿនលឿន ក៏ទៅបុករថយន្តខូចពីក្រោយពេញ ទំហឹងបណ្ដាលឲ្យបាក់ ក ស្លាប់ភ្លាមៗ ។
ជនរងគ្រោះឈ្មោះ ឡាន់ វាសនា ប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង