ស្រាវជ្រាវករណីជនជាតិ វៀតណាមម្នាក់រងរបួសឈាមស្រោចខ្លួន តែមិនអាចនិយាយភាសាខ្មែរបាន ដើម្បីស្គាល់អត្តសញ្ញាណ និងមូលហេតុនៃគ្រោះថ្នាក់
បន្ទាយមានជ័យ: នាថ្ងៃទី១៦ខែកុម្ភឆ្នាំ២០២២ នៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
ប្រជាពលរដ្ឋ បានរាយការណ៍ថា បានឃើញបុរសម្នាក់នៅលើខ្លួនពោរពេញទៅដោយ ឈាមនិងមានស្នាមរបួស ដូច្នេះ កម្លាំងប្រចាំបញ្ជានៃអធិការរដ្ឋានក្រុង ប៉ោយប៉ែតបានចុះទៅដល់ភូមិ សង្កាត់កើតហេតុ ហើយនាំយកជនរងគ្រោះមក កាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីសង្គ្រោះព្យាបាលរបួស។
សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ និងមូលហេតុនៃហេតុការណ៍ជនរងគ្រោះទេ ដោយសារជនជាតិវៀតណាមរងគ្រោះនោះមិនអាចនិយាយ ភាសាខ្មែរបាន ។
ករណីនេៈ មកទល់ថ្ងៃត្រង់ថ្ងៃដដែល ជំនាញនឹងប៉ុស្តិកុំធ្វើការស្រាវជ្រាវរករឿង ហេតុផលនឹងជនសង្ស័យដែលប្រព្រឹត្តមកលើជនរងគ្រោៈដើម្បីយកមកចាក់ការបន្តតាមនីតិវិធី ៕