សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង
ព្រៃវែងៈ នៅថ្ងៃទី១៧ខែមីនា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ព្រៃវែងដែលជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហ ប្រតិបត្តិការរវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជាមួយអង្គការភូមិកុមារ SOS អន្តរ ជាតិ។
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និង និតិសម្បទា បានមានប្រសាសន៍ឲ្យដឹងថាៈភូមិកុមារ SOS ព្រៃវែងជាភូមិមួយរបស់អង្គការភូមិកុមារ SOS កម្ពុជាដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាកុមារដែលត្រូវបានបោះបង់ចោលនិងកុមារដែលមិនមានការថែទាំសមរម្យដែលមានទីតាំងស្ថិតនៅភូមិ១សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងមានទំហំផ្ទៃដីសរុបជាង១ ម៉ឺនម៉ែត្រការ៉េដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោមចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០១៨និងបានបញ្ចប់ការសា ងសង់នៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០ ២០ដែលចំណាយថវិកាសាងសង់សរុប ១.៥៣១ .២៤៨ដុល្លារ អាមេរិកនិងចាប់ផ្តើមបើកឱ្យកុមារចូល មកស្នាក់ នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ដែលមានកុមារចំនួន ២៧ នាក់កំពុងស្នាក់នៅក្រោមការថែទាំរបស់អ្នកម្តាយ ០៥ នាក់ និងបុគ្គ លិកចំនួន ១០ នាក់។
ភូមិកុមារ SOS ព្រៃវែងមានអគារសរុបចំនួន៩ខ្នងដែលក្នុងនោះ៖កម្ពស់ ២ជាន់។អគារការិយាល័យនិងសាលសិល្បៈ១ខ្នងអគារផ្ទះគ្រួសារ៤ខ្នងកម្ព ស់២ជាន់។អគារផ្ទះនាយក ភូមិនិងផ្ទះបុគ្គលិក ១ ខ្នងកម្ពស់២ជាន់។អគារផ្ទះសហគមន៍និងផ្ទះភ្ញៀវ ១ខ្នងកម្ពស់២ជាន់។ អគារផ្ទះអាហារូបត្ថម្ភ១ ខ្នង កម្ពស់ ២ជាន់និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តា ល វិជ្ជាជីវៈ១ខ្នង ជាន់ផ្ទាល់ដី ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថាៈផ្អែកតាមទំនាក់ទំន ងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជាមួយអង្គការភូមិកុមារ SOS អន្តរជាតិក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះពោល គឺចាប់ពីឆ្នាំ ១៩៩៩ មកអង្គ ការភូមិកុមារ SOS អន្តរ ជាតិបានកសាងភូមិកុមារចំនួន៧នៅតាមបណ្តរាជ ធានីខេត្តរួមមាន៖រាជធានីភ្នំពេញ ខេត្តសៀមរាបបាត់ ដំបង រតនគិរី ក្រចេះ កំពតនិងខេត្តព្រៃវែងដែលសម្ពោ ធនាថ្ងៃនេះ ។ ក្រៅពីការកសាងភូមិកុមារដើម្បីផ្តល់ការស្នាក់នៅនិងផ្តល់ការថែទាំសម្រាប់រយៈ ពេលវែងអង្គការបានអនុវត្តគម្រោងដទៃទៀតរួម មាន៖កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍ការ បង្កើតផ្ទះសម្រាប់យុវជន ការបង្កើតមត្តេយ្យសាលានិងសាលារៀនហ័រម៉ាន ម៉ៃន័រ ការបង្កើតមជ្ឈ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះ បន្ទា ន់និងមជ្ឈមណ្ឌលសង្គមកិច្ច។
គម្រោងខាងលើនេះបានផ្ដល់ឱកាសការងារដល់អ្នកគ្រប់គ្រងបុគ្គលិក អ្នកម្តាយថែទាំកុមារ លោក គ្រូ អ្នកគ្រូសរុបចំនួន ៣៤៥នាក់និងបានផ្តល់សេវាដល់កុមារនិងយុវជនកំពុងស្នាក់នៅសរុប ៧៥៥ នាក់និងបានផ្តល់ឱកាសសិក្សាដល់សិស្សចំនួន១៤៩៦នាក់។ ក្នុងការអនុវត្តគម្រោងកន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្ប ទា និងក្នុងនាមសមាជិកភាពនៃភូមិកុមារ SOS ក៏បានផ្តល់ ភាគទានចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំផងដែរ៕