ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៣២នាក់ (ករណីនាំចូល៨នាក់ និងសហគមន៍១២៤នាក់), ជាសះស្បើយ៣៧៩នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៣២នាក់ ក្នុងនោះករណីនាំចូលចំនួន ៨នាក់ និងឆ្លងក្នុងសហគមន៍១២៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៧៩នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៦២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,៤០៧នាក់, ស្លាប់សរុបចំនួន ៣,០៤៩នាក់៕

អត្ថបទដែលជាប់ទាក់ទង