ឃាត់រថយន្តមួយគ្រឿងដឹកពលករប្រុសស្រីចំនួន១៣នាក់ បម្រុងលួចឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសថៃ

ខេត្បន្ទាយមានជ័យ: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន១៤នាក់ (ស្រី០៥នាក់ កុមារ០១នាក់) នៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ចម្ងាយពីផ្លូវជាតិលេខ៥៩ប្រហែល១០០ម៉ែត្រ) និងរថយន្ដ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកកលេខ ២B -៣៤៤៣ *បញ្ជាក់: ក្នុងចំណោមប្រជាពលរដ្ឋទាំង១៤នាក់ មានម្នាក់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ (ជាតៃកុងរថយន្ដ)។
បញ្ជូនពួកគាត់ចំនួន ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង