ស្អែកនេះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលវ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន៥២៣,១០០ដូសដែលជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនហុងគ្រី
ភ្នំពេញ៖ នៅថ្ងៃទី១៨ មីនា២០២២ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលវ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន៥២៣,១០០ដូសដែលជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនហុងគ្រីជូនរាជរដ្ឋាភិ បាលនិប្រជាជនកម្ពុជានៅវិមានសន្តិភាពទីស្តី ការនាយករដ្ឋមន្រ្តី ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៥២៣,១០០ដូសទៀតដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រីជូនរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកដល់រាជធានីភ្នំពេញកាល ពីយប់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២នេះ ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងតំណាងស្ថានទូតហុងគ្រីប្រចាំប្រទេសកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរ ជាតិភ្នំពេញ។បើតាមលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថាសម្រាប់កម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការនឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។
គួរបញ្ចាក់ជូនថាមកដល់ពេលបច្ចុប្បន្នកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាន ៤៤ លានដូស ។ ក្រៅតែពីការបញ្ជាទិញដោយផ្ទាល់នូវវ៉ាក់សាំងផលិតនៅប្រទេសចិនកម្ពុជាក៏ទទួលបានវ៉ាក់សាំងដែលជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគីនិងតាមយន្តការរបស់មជ្ឈមណ្ឌល កូវ៉ាក់ដែលក្នុងនោះប្រទេសចិនបានផ្តល់ជំនួយ ច្រើនជាងគេក្រោពីប្រទេសចិនកម្ពុជាក៏ទទួលបានជំនួយជាវ៉ាក់សាំងជាបន្តបន្ទាប់ពី ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី ហូឡង់ និង ប៉ូឡូញ ជាដើម៕