សមត្ថកិច្ចឃាត់ខ្លួន ក្រុមអ្នកលេងភ្នាល់ភ្លៀង ១៦នាក់ នៅបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ១៦ ខែ មីនាឆ្នាំ២០២២ បង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ទឹកភ្លៀង)ចំនួន ០២ ទីតាំងផ្សេងគ្នា នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះគឺ ៖
-ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៧ នាក់ ។
-ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៩ នាក់ ដោយនាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរស្រាវជ្រាវ។
-វត្ថុតាងដកហូតរួមមាន ៖
– វិទ្យុទាក់ទងចំនួន ០៦ គ្រឿង
– ទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿង
– រថយន្តចំនួន ០៤ គ្រឿង
– ម៉ូតូចំនួន ០៨ គ្រឿង
– ម៉ូតូកង់បីឥណ្ឌា ចំនួន ០១ គ្រឿង
– កង់ ចំនួន ០១ គ្រឿង ។
សូ នៅពេលលេចឮនូវករណីអ្នកញៀនល្បែងទឹកភ្លៀងមានសកម្មភាពលេងនោះ លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់ បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ ដែលក្នុងនោះអ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពីមុននោះទេ គឺគាត់បានបំប្លែងរូបភាពទៅកាន់ទីតាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយបែងចែករូបភាពតូចៗ។
នៅថ្ងៃទី១៦ខែ មីនាឆ្នាំ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភាពអួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង អ្នកលេងទឹកភ្លៀងក៏ផ្តើមបង្ហាញតម្រុយនៅមូលដ្ឋាននេះហើយ សមត្ថកិច្ចតាមចាប់បានលើចំនួន០២គោលដៅនេះ។
ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបានប្តូរយុទ្ធវិធីហើយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តើមភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាពមេឃចង់ភ្លៀង ។ ជាក់ស្តែងនៅក្នុងករណីនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័យសាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វើជាទីតាំងភ្នាល់ នៅពេលណាដំណក់ទឹកភ្លៀងស្រក់ចុះពីសំយាបនោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១៦នាក់ និងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕