ឃាត់ខ្លួន ពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជា ចំនួន ១៣០ នាក់

បន្ទាយមានជ័យ ៖ នៅថ្ងៃទី ១៦ ខែមីនា ឆ្នំា២០២២នេះ ឃាត់ខ្លួន ពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជាចំនួន ១៣០ នាក់ ដើម្បីយកទៅធ្វើសំណាករកមេរោគកូវីដ១៩។
ការឃាត់ខ្លួនពលករបានធ្វើឡើងចំនួន ២ លើក លើកទី១ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី ១៦ ខែមីនា ឃាត់ខ្លួនបានចំនួន ១៧ នាក់នៅចំណុច ពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពួកគាត់មានទីលំនៅក្នុងខេត្តចំនួន៤គឺ ១សៀមរាប ៤នាក់ ២បាត់ដំបង៨នាក់ ៣កំពង់ធំ ១នាក់ ៤បន្ទាយមានជ័យ៤នាក់។

ឃាត់ខ្លួនលើកទី២ នៅវេលាម៉ោង ៣ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានពលករចំនួន ១១៣នាក់ ស្រី៥០នាក់ កុមារ១១នាក់ វិលត្រឡប់ពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពលករខ្មែរទាំងនោះត្រូវបានយកទៅប្រគល់ជូនក្រុមគ្រូពេទ្យជំនាញជួរមុខដើម្បីយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវី-១៩ លទ្ធផលពលករទាំង១៣០នាក់នោះអវិជ្ជមានទាំងអស់។ ពលករខ្មែរទាំង ១៣០នាក់ ក្រោយពីធ្វើកិច្ចសន្យារួចត្រូវបានអនុវញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង