ទាហាន និងនគរបាលព្រំដែន កម្ពុជា-ថៃ បានធ្វើរបងហ៊ុមព័ទ្ធ ជុំវិញបង្គោលជំហរ របស់កម្ពុជា ដែលបម្រើឲ្យបង្គោលព្រំដែនលេខ៤២ ដើម្បីកុំឲ្យប្រែប្រួល ឬបាត់បង់
ព្រំដែនកម្ពុជា ថៃៈ មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ ប៉ោយប៉ែត-ស្វាយចេក បានអោយដឹង នៅថ្ងៃទី១៨ ខែមីនា នេះថាៈ កម្លាំងប៉ុស្តិ៍ថ្នល់បត់ រួមជាមួយយោធា នៃកងការពារព្រំដែន ៥០៣ ដឹកនាំដោយលោកវរសេនីយ៍ អ៊ិន ថុល មេបញ្ជាការ (គ២) និងក្រុមការងារ ទំនាក់ទំនងព្រំដែន ប្រចាំបឹងត្រកួន បានដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រឹម ជុន ជំនួយការ បានរួមកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយទាហានឈុតខ្មៅថៃ កងអនុសេនាធំលេខ១២០៤ ដឹកនាំដោយលោកព្រិន្ទបាល ណារ៉ាត់ឆៈតិគុណឋានៈកាន មេបញ្ជាការរង កាលពីថ្ងៃទី១៧ ខែមីនា បានចុះធ្វើរបងហ៊ុមព័ទ្ធជុំវិញបង្គោលជំហរ របស់កម្ពុជា ដែលបម្រើឲ្យបង្គោលព្រំដែន លេខ៤២ ដើម្បីកុំឲ្យមានការប្រែប្រួល ឬបាត់បង់និយាមកា WGS84 (257427-1531984) នៅមុខភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំ-ស្រុកស្វាយចេក (ខាងកម្ពុជា) ទល់មុខនឹងភូមិណងយ៉ាកែវ ឃុំ-ស្រុកគោកស៊ូង (ខាងថៃ) ។
ទាហាន និងនគរបាលព្រំដែន កម្ពុជា-ថៃ បានធ្វើរបងហ៊ុមព័ទ្ធ ជុំវិញបង្គោលជំហរ របស់កម្ពុជា ដែលបម្រើឲ្យបង្គោលព្រំដែនលេខ៤២ ស្ថិតនៅនិយាមកា WGS84 (257427-1531984) នៅស្រុកស្វាយចេក ដើម្បីកុំឲ្យប្រែប្រួល ឬបាត់បង់ ដោយប្រការណាមួយ ៕