សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់ វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នំា២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្តូរអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយលោកវរសេនីយ៍ទោ កែវ សារិ ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកជំនួសលោកវរសេនីយ៍ឯក យឹម ស៊ានហៃ ដែលទៅកាន់មុខតំណែងថ្មី ជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕