ទីតាំងតារាងបាល់ទះ សម្រេចផ្អាកជាបណ្តោះអាសន្ន ក្នុងសង្កាត់បឹងត្របែក បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ កម្លាំងនៃគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ឋី អភិបាលរងខណ្ឌ បានចុះពិនិត្យមើល ទីតាំងតារាងបាល់ទះ ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវ៤៦៦ ក្នុងសង្កាត់បឹងត្របែក ដោយពុំរកឃើញ ថា មានការលេងល្បែងស៊ីសងណាមួយ គួរកត់សម្គាល់ ដូចតាមសេចក្ដីរាយការណ៍នោះទេ គឺមានតែការលេងបាល់ទះ ធម្មតាប៉ុណ្ណោះ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។
ចំពោះទីតាំងនេះ បើតាមការពិនិត្យ គឺថា ពុំមានសកម្មភាពបើកលេងល្បែងស៊ីសង ដូចការចុះផ្សាយ តាមបណ្តាញព័ត៌ បណ្តាញសង្គម នោះទេ។ ប៉ុន្តែអាជ្ញាធរ សម្រេចផ្អាកជាបណ្តោះអាសន្ន មិនអោយមានការលេងបាល់ទះ ជាធម្មតា ។ នៅចំពោះមុខអាជ្ញាធរ ម្ចាស់ទីតាំង ឈ្មោះ កែវ ពិសី បានយល់ព្រម ផ្អាកអាជីវកម្ម តារាងបាល់ទះ ជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង