រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានឆាបឆេះ បណ្ដាលឱ្យខូចខាតទាំងស្រុង (មូលហេតុ បណ្ដាលមកពីផ្ទុះកង់ក្រោយ ដាច់ទុយោប្រេង បណ្តាលឆេះ)
មណ្ឌលគិរីៈ នៅ យប់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានឆាបឆេះ បណ្ដាលឱ្យខូចខាតទាំងស្រុង ដោយហេតុការណ៍នោះ បានកើតឡើង នៅចំណុចក្រុមហ៊ុន ភេសុីហ្វិក ចន្លោះគីឡូម៉ែត្រ លេខ៤២ និង ៤៣ លើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។
ករណីអគ្គិភ័យនេះ បណ្តាលឱ្យឆេះរថយន្តក្រុងរបស់ ក្រុម ហ៊ុន រតនៈសម្បត្តិ ១គ្រឿង ពណ៌ឆ្នូតខៀវស ស្លាកលេខភ្នំពេញ ៣D-៧៦០៤ អ្នកបើកបរ ឈ្មោះ ផន សុវឌ្ឍ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងពេលកំពុងធ្វើចរាចរ ទិសដៅពីខាងកើត ទៅខាងលិច ។ ពុំមានគ្រោះថ្នាក់ ដល់អ្នកដំណើរឡើយ។ រថយន្តខូចខាតទាំងស្រុង។ ចំពោះ មូលហេតុ បណ្ដាលមកពីផ្ទុះកង់ក្រោយ ដាច់ទុយោប្រេង បណ្តាលឆេះតែម្តង៕