អាហារដ្ឋានមួយកន្លែង ដែលមានស្លាកយីហោ «ដីដុះ» ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារធ្លាយធុងហ្គាស
កណ្តាល ៖ កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចអាហារដ្ឋានយីហោ«ដីដុះ» ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ១២x១៦ ម៉ែត្រ មានម្ចាស់ឈ្មោះ ម៉ុន មីស៊ីល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន០៤គ្រឿង ទូរទស្សន៍ចំនួន០១គ្រឿង ចង្គ្រានហ្គាស ចំនួន០២គ្រឿង កង្ហាបញ្ឈរ ចំនួន០៥ គ្រឿង កៅអីសាឡុង ចំនួន០៥ឈុត តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។
ប្រតិបត្តិការជួយអន្តរាគមន៍ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង០៦និង៤៧នាទីព្រឹក ថ្ងៃដដែល៕