ទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្ដិ៍ចំបក់ នៃវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ ម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង ទទួលទិស និងលោកវរសេនីយ៍ទោ ប៊ុន គុន នាយប៉ុស្ដិ៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ ចំនួន ១៤ នាក់ (ស្រី៥នាក់ កុមារ១នាក់) នៅចំណុចផ្លូវលំ ១០០ ម៉ែត្រ ពីផ្លូវជាតិ ក្នុងភូមិចំបក់ ឃុំបឹងបេង និងរថយន្ដ ១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ២B -៣៤៤៣ ។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ទាំង ១៤នាក់ មានម្នាក់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ជាតៃកុងរថយន្ដ ។
បន្ទាប់ពីធ្វើការណែនាំ ស្ដីពីការឆ្លងរាលដាល របស់វីរូសកូវីដ-១៩ (Virus Covid-19) រួច កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនពួកគាត់ ចំនួន ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក។ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្ត តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង