ឃាត់ខ្លួនមេខ្យល់ម្នាក់ ជាប់ពាក់ព័ន្ធនាំពលករទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់

បន្ទាយមានជ័យ ៖ នៅ ថ្ងៃទី១៨ ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រាប់តែបានឃើញមានរថយន្ត១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ជាច្រើននាក់កម្លាំងអាវុធហត្ថធ្វើការឃាត់រថយន្តធ្វើការសួរនាំ។
មនុស្យជិះក្នុងរថយន្តនោះមានគ្នាចំនួន១៤នាក់ ក្នុងស្ត្រីចំនួន៥នាក់់ និងអ្នកបើករថយន្ត១នាក់ ជាមេខ្យល់។
ពលករទាំង១៣នាក់នោះបានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដាខេត្តផ្សេងៗគ្នាបានធ្វើការទំនាក់ទំនងនិងមេខ្យល់ជាអ្នកបើករថយន្តដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃរកការងារធ្វើ។ ចំណែកមេខ្យល់មានឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ រស់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់បម្រុងឆ្លងដែនទៅរកការងារនៅប្រទេសថៃមែន។
ពលករទាំង១៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថដឹកតាមរថយន្តបញ្ជូនទៅធ្វើតេស្តរហ័សនៅមណ្ឌលសុខភាពស្រុកម៉ាឡៃដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យាបាលសិន ។ មេខ្យល់និងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង