ឃាត់ខ្លួនបានមនុស្ស០៨នាក់ ភេទ ប្រុស (អ្នកលេងល្បែងជល់មាន់) ដកហូត ម៉ូតូចំនួន ០៧ គ្រឿង ម៉ូតូ PassApp ០២គ្រឿង កង់ ០១គ្រឿង និងមាន់ជល់ ចំនួន០៣ក្បាល

ខេត្តព្រះសីហនុ៖ ប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ហាញមុខក្រុមអ្នកលេងល្បែងបញ្ជល់មាន់ ០៨នាក់ ជាសាធារណៈក្រោយឃាត់ខ្លួនយកមកសាកសួរ។
ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង១រសៀលថ្ងៃសុក្រ ថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅចំណុចក្នុងព្រៃ ក្បែរភ្នំ៩៦ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនបានមនុស្ស០៨នាក់ ភេទ ប្រុស (អ្នកលេងល្បែងជល់មាន់) ដកហូត ម៉ូតូចំនួន ០៧ គ្រឿង ម៉ូតូ PassApp ០២គ្រឿង កង់ ០១គ្រឿង និងមាន់ជល់ ចំនួន០៣ក្បាល ។
ជនសង្ស័យទាំង០៨នាក់ មានឈ្មោះដូចខាងក្រោម ៖
១.លី វណ្ណឆាយ ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រុម២២ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
២.ឡុង ដន ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម២៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
៣.ស៊ាវ ភក្រ្ត័ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅ បន្ទប់ជួល ភូមិ២ សង្កាត់លេខ១ ក្រុង.ខេត្ត ព្រះសីហនុ ។
៤.រិន ទូច ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
៥.សេន សិទ្ធ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
៦.ថត សុភី ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
៧.លី ធូ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ។
៨.ជា ហ៊ួ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០៨នាក់ ពិតជាបានទៅសង្វៀនក្នុងព្រៃម្តុំភ្នំ៩៦ សង្កាត់លេខ៤ ដើម្បីទៅរកលេងល្បែងស៊ីសងជល់មាន់ប្រាកដមែន ។
ជនសង្ស័យទាំង០៨នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងរង់ចាំចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង