ផ្សាររាត្រីដ៏ល្បីឈ្មោះ នៅក្រុងព្រះសីហនុ បានប្រកាសបើកចំហ ក្នុងការស្វែងរកដៃគូវិនិយោគជាផ្លូវការហើយ
(ព្រះសីហនុ)៖ ផ្សាររាត្រីដ៏ល្បីឈ្មោះនៅក្រុងព្រះសីហនុ បានប្រកាសបើកចំហក្នុងការស្វែងរកដៃគូវិនិយោគជាផ្លូវការហើយ ដោយមានគម្រោងជាច្រើនសុទ្ធសឹងតែជាការវិនិយោគដ៏មានសក្តានុពល។
ការប្រកាសបើកចំហនេះ គឺធ្វើឡើងនៅក្នុងផ្សាររាត្រី ដែលមានឆ្នេរសមុទ្រ «ព្រីនស៍ វ័ន» ជាឆ្នេរដ៏ស្រស់ស្អាតគ្របដណ្តប់លើផ្ទៃដី ៤.៦ហិកតា ផ្សាររាត្រីឆ្នេរដ៏ធំមួយ ផ្សាររាត្រីឆ្នេរដ៏ធំមួយនៅខេត្តព្រះសីហនុនេះគឺមានទាំងទេសចរណ៍ លំហែរកាយ វិស្សមកាល ភោជនីយដ្ឋានល្បីៗ អាហារសម្រន់ គ្រឿងសមុទ្រស្រស់ៗ ។
សូមជម្រាបថា ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា និងសម្រាប់ក្រុងមួយនេះ គឺជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ហើយក៏ជាទីក្រុងធំទីពីរក្នុងប្រទេសកម្ពុជាផងដែរ បន្ទាប់ពីរាជធានីភ្នំពេញ ៕