ស្ត្រីវ័យ៤៧ឆ្នាំម្នាក់បានស្លា..ប់ ក្នុងថ្លុកឈាមនៅសំយ៉ាបផ្ទះបាយរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តត្បូងឃ្មុំ ៖ នៅ ថ្ងៃទី១៨ មីនា ឆ្នំា២០២២នេះ ឈ្មោះសាត ឡេង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិស្លែងប្រាប់ថា ឈ្មោះយ៉ាន់ សុធា ភេទស្រី បានសំលាប់ខ្លួន ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ បានប្រទះឃើញអ្នកស្លា.ប់នៅចំណុចក្នុងបន្ទប់ដាំបាយ រួចធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក មកពិនិត្យកន្លែងកើតហេតុនិងសាកសព ។

បំភ្លឺពីប្តីឈ្មោះ ថន ធី ភេទប្រុស អាយុ៥២ឆ្នាំ គាត់បានទៅកាប់ដីស្រែ មកចាក់ខាងកើតផ្ទះខ្លួនឯង ដោយឃើញប្រពន្ធគាត់នៅអង្គុយលើគ្រែក្រោមផ្ទះ ។ លុះវេលាម៉ោង៩ជាង គាត់បានមកដួសបាយដាក់បាតលោក រួចរាល់ហើយបានដើរឡើងលើផ្ទះដេកប្រហែល១ម៉ោងជាង ទើបចុះមកវិញដើរទៅចង្ក្រានបាយបានឃើញប្រពន្ធដេកដួលលើដីប្រឡាក់ឈាមនិងមានកាំបិតចុងស្រួចចាក់ជាប់និងបំពង់កស្លាប់បាត់ហើយ។
ម្តាយបង្កើតបានបំភ្លឺថា ដោយឃើញកូនគាត់ចេះតែអង្គុយជ្រុប មិននិយាយស្តី គាត់តែងតែទៅលួងលោម និងនិយាយលើកទឹកចិត្ត មិនអោយគិតច្រើន និងគិតផ្តេសផ្តាស់ជាច្រើនលើកមកហើយ ។ ក្រោយពីកម្លាំងជំនាញបច្ចេកទេសខេត្ត សហការជាមួយកំលាំងច្ចេកទេសស្រុកត្បូងឃ្មុំ និងពេទ្យមណ្ឌលសុខភាពឃុំជីគរ ពិនិត្យកន្លែងកើតហេតុនិងជុំវិញកន្លែង កើតហេតុពិនិត្យលើសាកសពសនិ្នដ្ឋានថា ឈ្មោះយ៉ាន់ សុធា ពិតជាបានយកកាំបិតមុតស្រួចចាក់ចូលបំពង់កខ្លួនឯង ពុំមានពាក់ព័ន្ធនិងបទល្មើសឡើយ។
មូលហេតុដែលស្ត្រីរូបនេះយកកាំបិតចុងស្រួចចាក់បំពង់ករបស់ខ្លួនធ្វើអត្តឃាតបញ្ចប់ជីវិត ដោយសារតែតូចចិត្តនិងខ្លួនមានជំងឺរ៉ាំរ៉ៃជាង១០ឆ្នាំមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង