ហិ.ង្សាក្នុងគ្រួសារ! ឪពុកចុ.ង.ប្រើហិ.ង្សា វា.យនិងញ.ញួ.រ បណ្តាលឲ្យរ.បួ.ស.ធ្ង.ន់
បាត់ដំបង: នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ ស្រាវជ្រាវបង្ក្រាបករណី ហិង្សាក្នុងគ្រួសារ ដោយឃាត់ ខ្លួនជនសង្ស័យម្នាក់។ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ ភេទប្រុ ស មានទីលំ នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរ បស់គ្រួសារជនរងគ្រោះរួចមក ដោយក្នុងនោះបានដក ហូតញញួរដែកចំនួន០១ជាវត្ថុតាងផង។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ២២ និង ០៥នាទី នៅចំ ណុច ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិ ភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ជនសង័្សយដែលជាឪពុកចុងរូបនេះ បានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ ស្រី អាយុ ១ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាង ក្រោយ និងមុខចំហៀងខាងស្តាំ (របួស ធ្ងន់ធ្ងរ) ។
មូលហេតុឈានដល់ករណីហិង្សាដោយប្រើប្រាស់ញញួរដែកបែបនេះ គឺឪពុកចុង បានស្តីបន្ទោសឱ្យជនរងគ្រោះជាកូនចុងនេះ ខណ:ដែលគាត់ឃើញ កូនស្រីទូរស័ព្ទទំនាក់ទំនងជាមួយ (បុរស) ហើយ ការហាមឃាត់ពីសំណាក់ឪពុកចុងនេះមិនត្រូវបានទទួលយកពីកូនចុងនោះទេ ដែលជាហេតុ នាំទៅដល់កើតទំនាស់ពាក្យសំដីដាក់គ្នា ហើយឪពុកចុងបានប្រើប្រាស់ញញួរដែកនេះវាយទៅ លើកូនចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ធ្ងរត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាម នីតិវិធី ច្បាប់៕