មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ បានបិទសកម្មភាពល្មើសច្បាប់ របស់ឈ្មួញឈ្មោះចាំង ហ្គេចភាវ

បន្ទាយមានជ័យៈ នេះបើតាមលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី១៩ខែមីនា ឆ្នំា២០២២នេះ ។ មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានបិទសកម្មភាពល្មើសច្បាប់របស់ឈ្មួញឈ្មោះចាំង ហ្គេចភាវ កាយដីភ្នំបាក់តំបន់បេតិកភណ្ឌធម្មជាតិដែលស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

ទីតាំងភ្នំបាក់និងក្រុមកូនភ្នំទាំងប្រាំនៅប្រជុំជនក្រុងសិរីសោភ័ណរួមមាន ភ្នំបាក់ ភ្នំជញ្ជាំង ភ្នំដូងព្រះ ភ្នំស្វាយ ភ្នំកងវ៉ា ស្ថិតក្នុងចំណោមកូនភ្នំចំនួនប្រាំបួន ក្នុងខេត្តត្រូវបានក្រសួងបរិស្ថានសមត្ថកិច្ចជំនាញនានា និងអាជ្ញាធរដែនដីបានព្រមព្រៀងស្នើបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។ពោលគឺត្រូវការពារឬអភិរក្សដោយម៉ឺងម៉ាត់ មិនអាចប៉ះពាល់ឡើយ ។
កាលពីពេលថ្មីៗនេះ(ថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ) ក្រសួងបរិស្ថាននិង អាជ្ញាធរបានបើកកិច្ចប្រជុំ ពិភាក្សារួចចែកក្រុមចុះពិនិត្យនិងផ្ទៀងផ្ទាត់ព្រំកំណត់តំបន់សក្តានុពលភ្នំចំនួនប្រាំបួនកន្លែងដើម្បីរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។ភ្នំទាំងនោះត្រូវពិនិត្យវាយតម្លៃនិងធ្វើរបាយការណ៍ទៅតាមលក្ខណ:នៃប្រភេទតំបន់ការពារធម្មជាតិនិងតំបន់ការពារបេតិកភណ្ឌដូចជាតំបន់ស្នូល,តំបន់អភិរក្ស,តំបន់ប្រើប្រាស់ដោយចីរភាពនិងតំបន់សហគមន៍ដែលអាចប្រើប្រាស់អាស្រ័យផលបាន តែមិនអាចប្រគល់ឱ្យជាកម្មសិទ្ធ។ល។
សូមរំលឹកថា សកម្មភាពប្រព្រឹត្តល្មើសរបស់ឈ្មួញឈ្មោះចាំង ហ្គេចភាវ កាយដីភ្នំបាក់ដែលត្រូវអភិរក្សនោះបានធ្វើតាំង ពីថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២២មកដោយសម្អាងថាយកដីទៅជួយស្ថាបនាផ្លូវប្រវែង២.០០០ម៉ែត្រនៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយក្នុងខេត្ត ។ ប៉ុន្តែសកម្មភាព នោះមិនមានតុល្យភាពនឹងការកាយយកអាចម៍ដីរាប់ពាន់ឡានស្ទើររលាយភ្នំ ហើយទើបតែត្រូវបិទកាលពីថ្ងៃទី១៧ខែមីនា។ ប៉ុន្តែឈ្មួញខាងលើ ដែលហ៊ានប្រព្រឹត្តបែបនេះ ទំនងជាអាងខ្នងបង្អែកគឺមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងខេត្តនេះ ។
ទោះយ៉ាងណា លោកសុង វឌ្ឍនា ចៀសវាងមិននិយាយពីការផាកពិន័យឬមានវិធានការផ្លូវច្បាប់លើឈ្មួញខាងលើ ដោយគ្រាន់តែបញ្ជាក់ថា គាត់បានល្មើសកាយដីភ្នំអភិរក្ស តែឥឡូវជំនាញលោកបានបិទសកម្មភាពល្មើសនោះហើយ ។ រីឯប្រភពស្និទ្អនឹងលោកចាំង ហ្គេចភាវ បានឱ្យដឹងថា លោកហ៊ាន កាយដីនៅភ្នំបាក់ ជាប់នឹងទីឈាបនដ្ឋាន បញ្ចុះសពអ្នកជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យនោះក៏មកពីមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្តបានស្នើលោកឱ្យជួយកាយនិងដីកដីស្ថាបនាផ្លូវប្រវែង២.០០០ម៉ែត្រនោះ។ លោកមិនបានធ្វើចិត្តឯងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង