ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចា.ប់.រំ.លោ.ភប្រពន្ធគេបានសម្រចប្តីមកទាន់ បង្កការភ្ញាក់ផ្អើល

ខេត្តរតនគិរី÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ ត្រូវបាននគរបាលស្រុកអូរយ៉ាដាវ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:បានសម្រច នៅចំណុចបន្ទប់ទឹកផ្ទះឈ្មោះ រចំ ចន្ទី ជាជនរងគ្រោះ ស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ សេវ ហ្វីណូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។ រីឯជនរងគ្រោះឈ្មោះ រ.ច.ច.ន អាយុ២៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។
ដំណើររឿងហេតុជនរងគ្រោះនិងប្ដី បានទៅហូបការគេក្នុងភូមិរបស់ខ្លួន ចំណែកជនសង្ស័យក៏បានទៅដូចគ្នាដែរ នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩និង០០នាទី លុះដល់ម៉ោងប្រហែលជិត២២និង០០នាទី ជនរងគ្រោះក៏បានឈឺបត់ជើងតូច ក៏ឲ្យប្ដីរបស់ខ្លួនជូនមកផ្ទះ ដើម្បីចូលក្នុងបន្ទប់ទឹកនៅផ្ទះ ហើយប្ដីជូនមកដល់រួចក៏ត្រឡប់ទៅកន្លែងកម្មវិធីវិញ។
ក្រោយបត់ជើងរួច ជនរងគ្រោះចេញពីបន្ទប់ទឹកបើកទ្វារចូលផ្ទះរៀបនឹងបិទវិញ ស្រាប់តែជនសង្ស័យ មកដល់ទាញទ្វារយកដៃបិទមាត់ខ្ទប់មិនឲ្យស្រែក។ ជនសង្ស័យក៏អូសជនរងគ្រោះទៅក្រោយបន្ទប់ធ្វើសកម្មភាពរំលោភលុះបានសម្រេច នៅវេលាម៉ោង២២និង៥០នាទី ប្ដីក៏ត្រឡប់មកផ្ទះវិញ ហៅប្រពន្ធឲ្យបើកទ្វារ ប្រពន្ធក៏រត់មកបើកហើយប្រាប់ប្ដីថា «គេចាប់រំលោភខ្ញុំហើយបង»។
ប្រពន្ធប្រាប់ពីដំណឹងនេះ ស្វាមីក៏ឃាត់បានជនសង្ស័យនៅនឹងកន្លែង និងបានទាក់ទងសមត្ថកិច្ច យកទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង