បុរស២នាក់ ជិះម៉ូតូឌុបគ្នាទៅទាក់ដៃចង្កូនជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់-ស្-លា-ប់-ភ្លាមៗ
ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូទី១ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1O-4217 អ្នកបើកបរមានឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ខ្ពុយកើត ឃុំ សូយង់ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ (បានស្លាប់នៅកន្លែងកើតហេតុ ) និងអ្នករួមដំណើរមានឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ តាអឹម ឃុំ បន្ទាយចក្រី ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង (បានស្លាប់នៅកន្លែងកើតហេតុ) ។ ដោយឡែកភាគីម៉ូតូទី២ (ពុំស្គាល់ម៉ាក និងផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានបើករត់គេចពីកន្លែងកើតហេតុ)។
មុនពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងនេះ បានបើកបរស្របទិសគ្នា ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុម៉ូតូទាំងពីរគ្រឿង ក៏បានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យភាគីម៉ូតូទី១ដួលបោកក្បាលទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង (រីឯម៉ូតូមួយគ្រឿងទៀតបានជិះគេចបាត់ពីកន្លែងកើតហេតុភ្លាមៗ) ។
ក្រោយកើតហេតុ សពជនរងគ្រោះទាំង០២នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕