ជនជាតិវៀតណាមចំនួន៣នាក់ ខណ:ចេញពីទឹកដីថៃ ហើយឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ត្រូវសមត្ថកិច្ចនាំខ្លួន
បាត់ដំបងៈ នៅថ្ងៃទី ២១ ខែមីនា ឆ្នំា២០២២នេះ ជនជាតិវៀតណាមចំនួនបីនាក់ខណ:ចេញពីទឹកដីថៃហើយឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ត្រូវសមត្ថកិច្ចនាំខ្លួនអនុវត្តច្បាប់។
មន្ត្រីផែនការងារអន្តោប្រវេសន៍បាននាំខ្លួនជនជាតិវៀតណាមចំនួន បីនាក់ ដែលបានបន្លំខ្លួនលួចឆ្លងដែនខុសច្បាប់ចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ក្រោយធ្វើសកម្មត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ឋិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ជនជាតិវៀតណាមទាំង ៣នាក់នេះមានឈ្មោះ DUONG VAN PHUONG ភេទប្រុស អាយុ ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C៨៧៩៧១៤៦, ឈ្មោះ LE THI HIEN ភេទស្រី អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N២០២០៤៣៣ និងម្នាក់ទៀតឈ្មោះឈ្មោះ VO ANH ភេទប្រុស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C៨៨៨៧៨៤១ អ្នកទាំង ៣នាក់មានទិដ្ឋាការចូលតាមប្រទេសឡាវ នៅអំឡុងឆ្នាំ ២០២០ ហើយសម្ងំធ្វើការងារនៅប្រទេសថៃ រហូតដល់ឆ្នាំ ២០២២ទើបចាកចេញពីទឹកដីថៃ រួចឆ្លងដែនចូលមកប្រទេសកម្ពុជា។ នៅថ្ងៃដដែលជនបរទេសទាំងអស់ខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបំពេញបែបបទ រួចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕