គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹង រថយន្ត បើកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់
ព្រៃវែង ៖ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត នឹង រថយន្តបើកបញ្ច្រាស់ទិសគ្នា នៅចំណុចលើផ្លូវជាតិលេខ១១ ទំនប់ក្រវាត់ក្រុងថ្មីខាងត្បូងគល់ស្ពានតាហៃចម្ងាយ ៥០ ម៉ែត្រ ភូមិលេខ៨ សង្កាត់កំពង់លា ក្រុងព្រៃវែង ខេត្តព្រៃវែង។
អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A 2033 បើកបរដោយ ឈ្មោះ ជន ដារ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង បើកពីទិសខាងត្បូងទៅទិសខាងជើង (ខូចខាតក្បាលរថយន្តទាំងស្រុង) និងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 3A 1926 បើកបរដោយឈ្មោះ ម៉ុង ហុង ភេទប្រុស អាយុ ២៧ ឆ្នាំ ភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បើកពីទិសខាងជើងទៅទិសខាងត្បូង(ខូចខាតក្បាលរថយន្តទាំងស្រុង) បណ្តាលឲ្យអ្នករួមដំណើរស្លាប់មា្នក់ឈ្មោះ ផៃ តូម៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
សមត្ថកិច្ច បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕