លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារកងទ័ព ១០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាព

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ អំណោយទាំងនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ យកទៅចែកជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្នាក់នៅក្នុងបន្ទាយ វរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក។ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ជានិច្ចកាលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលរាល់ការលំបាករបស់គ្រួសារកងទ័ព។
ជាកស្តែងនៅថ្ងៃនេះគ្រួសារកងទ័ពចំនួន១០គ្រួសារ ទទួលបានអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះដែរ គ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា មានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។ គ្រួសារកងទ័ពក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង